

WELCOME TO
PEACE HOUSE
PUBLISHER
អំពីយើងខ្ញុំ
សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រិយមិត្តអ្នកអានមកដល់ផ្ទះនៃសេចក្តីសុខសាន្ត! យើងខ្ញុំពិតជារំភើបចំពោះវត្តមានរបស់លោកអ្នក ហើយក៏ត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការណែនាំអំពីផ្ទះរបស់ពួកយើង។
ផ្ទះនៃសេចក្តីសុខសាន្ដទទួលស្វាគមន៍រាល់ទាំងដួងចិត្តដែលបែកបាក់ មិនថាស្ថិតនៅក្នុងចំណុចណា និងមកពីប្រភពណាក៏ដោយ ជាពិសេសអ្វីដែលលោកីយ៍យល់ថា គ្មានតម្លៃ ឬត្រូវបានគេបោះបង់ចោល តែផ្ទះនៃសេចក្តីសុខសាន្តនៅតែរង់ចាំទទួលលោកអ្នកជានិច្ច។ នៅក្នុងផ្ទះរបស់យើងខ្ញុំបានរៀបចំជំនួបរវាង អ្នកជំងឺនិងវេជ្ជបណ្ឌិត អ្នកស្រេកឃ្លាននិងអ្នកចម្អែត តាមរយៈការព្យបាល និងផ្តល់ឱ្យនូវសេចក្តីត្រូវការផ្នែកខាងក្នុងនៃមនុស្ស។
មុននិងក្រោយស្នាក់នៅក្នុងផ្ទះនៃសេចក្តីសុខសាន្ត លោកអ្នកនឹងទទួលបានបទពិសោធថ្មីអ្វីម្យ៉ាង ដែល មិនធ្លាប់ចួបពីមុនមក ដែលវាជាសេរីភាពនិងសន្តិភាព នៅក្នុងចិត្តនិងគំនិតដ៏អស្ចារ្យពិតប្រាកដ។ លើសពីការព្យាបាល លោកអ្នកនឹងទទួលបានចំណេះដឹងនិងផលផ្លែផ្នែកខាងក្នុង ដែលបង្រៀនដោយសាស្រ្តាចារ្យនៃសេចក្តីពិត និងព្យាបាលដោយវេជ្ជបណ្ឌិតនៃសេចក្តីស្រឡាញ់។
ប្រសិនបើលោកអ្នកកំពុងឈរនៅខាងមុខផ្ទះ ហើយមើលឃើញផ្លាកឈ្មោះផ្ទះដាក់ថា Peace House នោះ គ្រាន់តែចុចកណ្តឹង ឬគោះទា្វរតែបន្តិច ម្ចាស់ផ្ទះនឹងបើកទ្វារឱ្យភ្លាម។ សូមកុំឈរនៅខាងក្រៅ ព្រោះអាកាសធាតុនៃពិភពលោកីយ៍នេះ ពិតជារងានិងមានព្យុះជីវិតច្រើនណាស់។ ដូច្នេះ គ្រាន់តែចូលមកក្នុងផ្ទះនេះ ដើម្បីទទួលបានទីសុវត្ថិភាព និងភាពកក់ក្តៅនៃជីវិត។


Peace House
We are eager to greet you and are prepared to show you around our house. Peace House is open to all who are enduring emotional pain, irrespective of their background or the reasons for their distress, especially those overlooked or rejected by society or the world; Peace House is consistently prepared to embrace you.
Within the cherished space of our home, we convene a gathering where the ailing meets the healer, the starving encounters the nourished, fostering healing and nurturing the spiritual essence of every individual.
